មាតិកា
កិច្ចប្រជុំស្តីពី ប្រជុំសាមញ្ញគណកម្មាធិការរពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តប្រចំាខែមករាឆ្នំា២០២៦
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២៦
0

ថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោកស្រី​ សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមកិច្ចប្រជុំស្តីពី ប្រជុំសាមញ្ញគណកម្មាធិការរពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តប្រចំាខែមករាឆ្នំា២០២៦ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់ ។កិច្ចប្រជុំនេះក្រោមអធិបតីភាពលោកជំទាវ ឈឹម សុីណា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគ.ក.ស.ក ខេត្តពោធិ៍សាត់។
+សមាសភាពចូលរួម:
-លោកជំទាវ ម៉ែន ផល្លី សមាជិកក្រុមប្រឹក្សាខេត្តនិងជាអនុប្រធានគ.ក.ស.កខេត្ត
-លោកស្រី សិទ្ធិ ណារ៉ាសុី ប្រធានមន្ទីរកិច្ចការនារី
-លោក លោកស្រី ជាសមាជិក គ.ក.ស.ក តាមបណ្តាមន្ទីរជុំវិញខេត្ត
-លោក លោកស្រី ជាសមាជិក គ.ក.ស.ក តាមបណ្តាក្រុង ស្រុក។
ចំនួនអ្នកចូលរួមសរុប ២៤នាក់ ,ស្រ្តី២៣នាក់។
+ខ្លឹមសារនៃកិច្ចប្រជុំរួមមាន:
-ពិភាក្សាលើកំណត់ហេតុលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចំាឆ្នំា២០២៥និងទិសដៅអនុវត្តបន្តឆ្នំា២០២៦ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្តនិងកុមារខេត្តពោធិ៍សាត់
-លើកផែនការអនុវត្តបន្ត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter