ថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម និងមន្រ្តីជំនាញក្សេត្រសាស្រ្ត និងមន្រ្តីជំនាញផលិតកម្ម បសុព្យាបាល បានចូលរួមកម្មវិធីវគ្គបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពដល់មន្ត្រីកសិកម្មឃុំ/សង្កាត់ "ស្ដីពីការត្រៀមបង្ការ គ្រោះអន្តរាយ ក្នុងវិស័យកសិកម្ម" ដល់មន្រ្តីកសិកម្មឃុំ/សង្កាត់ ក្នុងខេត្តពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលមានគោលបំណងពង្រឹងសមត្ថភាព ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ លើការងារសំខាន់ៗមានដូចជា៖ ការត្រៀមបង្ការ និងតាមដានមុន និងក្រោយគ្រោះមហន្តរាយកើតឡើង ការប្រមូលទិន្នន័យ និងរាយការណ៍អំពីគ្រោះមហន្តរាយក្នុងឃុំគោលដៅ និងផែនការសកម្មភាព ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ ពីគ្រោះមហន្តរាយ។
វគ្គនេះរៀបចំដោយ លេខាធិកាដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមធិបតីតភាព ឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម