មាតិកា
បេសកកម្ម អង្កេត និងត្រួតពិនិត្យមើល ការធ្វើនេសាទជាលក្ខណៈគ្រួសារ ក្នុងភូមិសាស្រ្តបឹងទន្លេសាប (ស្រុកបាកាន និងស្រុកកណ្តៀង) ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២៦
10

ថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបំពេញបេសកកម្ម អង្កេត និងត្រួតពិនិត្យមើល ការធ្វើនេសាទជាលក្ខណៈគ្រួសារ ក្នុងភូមិសាស្រ្តបឹងទន្លេសាប (ស្រុកបាកាន និងស្រុកកណ្តៀង) ខេត្តពោធិ៍សាត់ ។ ក្នុងបេសកកម្មអមដំណើរដោយក្រុមការងារមន្ទីរកសិកម្ម រួមមាន លោកហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មខេត្ត លោកនាយខណ្ឌរដ្ឋបាលជលផលពោធិសាត់ ផ្នែករាំងទិល-សង្កាត់បាកាន ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាកាន រួមមាន លោក អ៉ុំ សុខណា អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំមេទឹក និងប៉ុស្ត៍នគរបាលរដ្ឋបាលមេទឹក តំបន់ប្រតិបត្តិសឹករងខេត្ត និងកងរាជអាវុធខេត្តបាន ចុះសំណេះសំណារសួរសុខទុក្ខដល់កងកម្លាំង(យោធភូមិភាគ៥ និងកងពល៥១) ដឹកនាំដោយលោក ធា សោភ័ណ្ឌ ប្រចាំទិសព្រែកខ្ញែង និងព្រែកទឹកពុះ ស្ថិតនៅឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ឯកឧត្តមបានថ្លែងអំណរអរគុណដល់កងកម្លាំងយោធាដែលសហការល្អជាមួយជំនាញក្នុងការងារទប់ស្កាត់បង្រ្កាបបទល្មើសជលផលទទួលបានលទ្ធផលល្អ ធ្វើអោយធនធានជលផលកើនឡើងគួរជាទីមោទនៈ 

- ចូលរួមសហការបង្រ្កាបឧបករណ៍នេសាទហាមឃាត់រួមមាន ឈ្នក់រួមផ្សំអំពូលភ្លើង បាចចំណីដែលជាមធ្យោយធ្វើអោយត្រីកុំ មងបីជាន់ ឆក់ និងឈិបយន្ត ព្រោះឧបករណ៍ទាំងនេះធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល.

- ពង្រឹងការការពារកន្លែងអភិរក្សជលផលព្រោះជាកន្លែងសម្រាប់រក្សារត្រីមេពូជដែលធ្វើអោយធនធានជលផលមាននិរន្តភាព

- នៅពេលមានបញ្ហាលើការងារគ្រប់គ្រងធនធានជលផល សូមសហការរួមគ្នាដោះស្រាយ ។ 

- បានណែនាំផ្សព្វផ្សាយដល់ក្រុមអ្នកបបក់ត្រីហាមចូលធ្វើនេសាទក្នុងកន្លែងអភិរក្សជលផល ។ បន្ទាប់មកឯកឧត្តមបានដឹកនាំក្រុមការងារចុះពិនិត្យក្នុងកន្លែងអភិរក្សជលផលលេខ០២ នៅចំណុចព្រែកតាឡែន និងព្រែកសន្លុង ។ តាមការពិនិត្យជាក់ស្តែងពុំមានបទល្មើសកើតឡើងទេ ។

ចំនួនអ្នកចូលទស្សនា
Flag Counter