មាតិកា
សន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មវត្តហ្លួង សម្រាប់ឆ្នាំ២០២៥ នៅភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ០៥ កុម្ភៈ ២០២៦
0

ថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោក សៅ វណ្ណៈ​ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី បានចូលរួមសម្របសម្រួលសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មវត្តហ្លួង សម្រាប់ឆ្នាំ២០២៥ នៅភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់។

+សមាសភាពគណ:អធិបតី:

-លោក សៅ វណ្ណះ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត

-លោក ក្រូច សុខុន អភិបាលរងនៃគណ:អភិបាលក្រុងពោធិ៍សាត់

-លោក ពៅ ទិត្ថា ក្រុមប្រឹក្សាសង្កាត់លលកស

-លោកស្រី ង៉ិល ស្រីពេជ្រ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មវត្តហ្លួង

+សមាសភាពចូលរួមមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលក្រុងពោធិ៍សាត់ ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងពោធិ៍សាត់ អាជ្ញាធរភូមិ-សង្កាត់ ប៉ុស្តិ៍នគរបាលសង្កាត់ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ៤៤នាក់ ស្រី ២៩នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter