ថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ពាក្យ មនោ នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានសម្របសម្រួលជូនដំណើរក្រុមការងាររៀបចំគម្រោងសំណើររបស់អង្ការ UNDP ចុះទៅទស្សនៈកិច្ចក្នុងព្រៃសហគមន៍ភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានសមាជិកចូលរួមចំនួន៩នាក់ ក្នុងគោលបំណង ពិនិត្យព្រៃសហគមន៍ ស្វែងយល់ពីបញ្ហាជួបប្រទះរបស់សហគមន៍ក្នុងការគ្រប់គ្រងព្រៃឈើ ការប្រើប្រាស់ផលអនុផលព្រៃឈើ ពិនិត្យទៅលើឡធ្យូងយូស៊ីម៉ូរ៉ា និងស្វែងយល់ពីផែនការបន្តរបស់សហគមន៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម