ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ពាក្យ មនោ នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ សហការជាមួយការិយាល័យសហគមន៍ព្រៃឈើនៃរដ្ឋបាលព្រៃឈើបានចូលរួមសម្របសម្រួលរៀបចំកិច្ចប្រជុំដើម្បីរៀបចំផែនការស្តីពី ការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ និងចុះកំណត់តំបន់(ប្លុក)ព្រៃសហគមន៍ភូមិកំរ៉ែង ដែលមានសមាជិកចូលរួមចំនួន១៩នាក់ ស្រ្តី៥នាក់ មកពី គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងសមាជិក មេភូមិកំរ៉ែង ក្រុមប្រឹក្សាឃុំស្វាយស និងការិយាល័យសហគមន៍ព្រៃឈើ នៅសាលាឃុំស្វាយស និងព្រៃសហគមន៍ភូមិកំរ៉ែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម