ថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរ បានចូលរួមបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី នៃមន្ទីរកសិកម្ម ក្នុងការប្រើប្រាស់ និងយល់ដឹងពី form gov.kh និង go.gov.kh ការបង្កើត QR Code តាមរយៈ qr.gov.kh និងការប្រើប្រាស់ ChartGPT AI ដើម្បីជាថ្នាលក្នុងការសម្រួលការងារប្រចាំថ្ងៃ ក៏ដូចជាយល់ដឹងអំពីការវិវត្តន៍នៃបច្ចេកវិទ្យាសព្វថ្ងៃនៃរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលរៀបចំដោយ ការិយាល័យគ្រប់គ្រងកម្មវិធីឌីជីថលនៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្រ្តីចូលរួមសរុបចំនួន ២៤នាក់ ស្រី ៧នាក់ នៅបន្ទប់ប្រជុំមន្ទីរកសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម