មាតិកា
កិច្ចប្រជុំប្រចាំខែស្ដីពី​ការពង្រឹករបៀបរបបអនុវត្តការងារ​ និង​ការបង្ក្រាបបទល្មេីសព្រៃឈេី
ចេញ​ផ្សាយ ២៦ កុម្ភៈ ២០២៦
11

ថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦​ នៅមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ មានកិច្ចប្រជុំស្ដីពី​ការពង្រឹករបៀបរបបអនុវត្តការងារ​ និង​ការបង្ក្រាបបទល្មេីសរបស់​រដ្ឋបាលព្រៃឈេី​ ដឹកនាំដោយ​លោក​ ហៃ​ ធូរ៉ា​ ប្រធានមន្ទីរ​ ដោយមានការចូលរួមពី​ លោកស្រី​អនុប្រធានមន្ទីរ​ លោកនាយខណ្ឌ​ នាយរងខណ្ឌ​ លោកនាយ/នាយរងផ្នែក​ទាំងបីស្រុុក​ និង​មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈេីទាំងអស់​ រួមនឹងលោកប្រធានការិយាល័យ​រដ្ឋបាល​ បុគ្គលិក​ លោកស្រី​អនុប្រធានការិយាល័យ​ ទាំងពីរ​ និងមន្រ្តីការិយាល័យ​ សរុប​ ២៧រូប​ ស្រី​ ៣រូប​ ។ លោកប្រធានមន្ទីរបានណែនាំឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវគោរពវិន័យការងារ និងពង្រឹងការរៀបចំឯកសារឱ្យបានត្រឹមត្រូវតាមបច្ចេកទេស​ ជាចុងបញ្ចប់កិច្ចប្រជុំ​លោកក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់ប្រកបដោយទំនួលខុសត្រូវ​ដេីម្បីបង្កេីន​ប្រសិទ្ធភាពការងារឱ្យកាន់តែរីកចំរេីនបន្ថែមទៀត​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter