មាតិកា
ទស្សនៈកិច្ចស្រែបង្ហាញ ពិពិធកម្មដំណាំឪឡឹក នៅភូមិទួលរកា ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០២៦
6

ថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរ និងលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ បានចូលរួមទស្សនៈកិច្ចស្រែបង្ហាញ ពិពិធកម្មដំណាំឪឡឹកលើដីស្រែ នៅភូមិទួលរកា ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ដែលរៀបចំដោយ វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI)។ អ្នកចូលរួមសរុប មកពី អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន IRRI មន្ទីរកសិកម្ម មន្ទីរបរិស្ថាន មន្ត្រីកសិកម្មឃុំ ៥ខេត្ត (ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ) ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter