ថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ខូវ គង់ អគ្គនាយករង អគ្គនាយកដ្ឋានជលផល បានអញ្ជើញចុះមកបំពេញ បេសកម្ម សួរសុខទុក្ខនិងជួបសំណេះសំណាល ជាមួយក្រុមការងារបង្រ្កាបបទល្មើសជលផលដែលមានទីស្នាក់ការនៅកន្លែងអភិរក្សជ្រោយស្ដី ដោយមានការចូលរួមពី នាយរងអធិការដ្ឋានរដ្ឋជលផលខាងត្បូងបឹងទន្លេសាប នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់
សឹករងពោធិ៍សាត់ កងរាជអាវុធហត្ថខេត្ដពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។ នាឱកាសនោះ លោកបានមានប្រសាសន៍ណែនាំ និងសំណេះសំណាលដល់ក្រុមការងារ ដូចខាងក្រោម
- បានកោតសរសើរចំពោះ ក្រុមការងារបង្ក្រាបបទល្មើសជលផលថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ដែលបានចូលរួម ទប់ស្កាត់និងបង្ក្រាប បានយ៉ាងល្អកន្លងមក ហើយឯកឧត្តមសូមឱ្យ ក្រុមការងារទាំងអស់បន្តយន្តការ ផ្សព្វផ្សាយច្បាប់ស្ដីពីជលផលឲ្យបានទូលំទូលាយបន្ថែមទៀត ដល់ប្រជានេសាទ និងសហគមន៍ជុំវិញបឹងទន្លេសាប ក្នុងគោលបំណងដើម្បីការពារធនធានជលផលឲ្យកាន់តែប្រសើរថែមទៀត
- បានណែនាំដល់ក្រុមការងារចម្រុះ
ឲ្យរឹតបន្តឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើសជលផល( របាំងលបណរ៉ាវ អួនអូស )
ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះ លោក បានសង្កត់ធ្ងន់ លើការប្រើប្រាស់ ឧបករណ៍ស្បៃមុង ឧបករណ៍ឆក់ និងឧបករណ៍ដទៃទៀតដែលបំផ្លាញធនធានជលផលធ្ងន់ធ្ងរ ដើម្បីលើកកម្ពស់ជីវភាពប្រជានេសាទដែលរស់នៅជុំវិញបឹងទន្លេនេសាទ ឲ្យបានប្រសើរ។
ជាចុងក្រោយ លោក បាននាំមកនូវអំណោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចែកជូនមានដូចជាថវិកា ៥លានរៀល អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ដល់សមត្ថកិច្ចចម្រុះថ្នាក់ជាតិ-ក្រោមជាតិ ព្រមទាំងបានចែកជូនប្រេងឥន្ធនៈបន្ថែម ដល់ក្រុមការងារចម្រុះដើម្បីចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ឲ្យមានប្រសិទ្ធភាពល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម