មាតិកា
ពិធីជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូក្លិបគ្រូបង្រៀនក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ០១ មីនា ២០២៦
1

ថ្ងៃអាទិត្យ ១៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ បានអញ្ជេីញចូលរួមពិធីជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូក្លិបគ្រូបង្រៀនក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងពោធិ៍សាត់ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ( អូរចំបក់ ) ដោយមានការចូលរួមរបស់ ឯកឧត្តម អភិបាលរងនៃគណ:អភិបាលខេត្ត ឯកឧត្តមក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង លោកគ្រូ អ្នកគ្រូ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

ចំនួនអ្នកចូលទស្សនា
Flag Counter