មាតិកា
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រែប្រួលអាកាសធាតុ​ និងការបន្សាំក្នុងវិស័យកសិកម្ម
ចេញ​ផ្សាយ ០២ មីនា ២០២៦
19

ថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង លោកស្រី សាមិត សោភ័ណ អនុប្រធាន បានសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រែប្រួលអាកាសធាតុ​ និងការបន្សាំក្នុងវិស័យកសិកម្ម យោងតាមផែនការ និង ការប្រើប្រាស់ថវិកាកម្មវិធី ២០២៦ ដល់គណៈកម្មការសហគមន៍និងសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ប្រហាល ចំនួន២៥នាក់ នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ដោយមានការចូលរួមពីមន្រ្តីកសកម្ម ឃុំតាលោ ។
ខ្លឹមសារសំខាន់មានជារួម៖
១.និយមន័យនៃពាក្យធាតុអាកាស អាកាសធាតុ និងមូលហេតុចំបងធ្វើអោយមានការប្រែប្រួល
២.ឧស្ម័នផ្ទះកញ្ចក់
៣.មូលហេតុដែលមានរដូវប្រាំង និងរដូវវស្សា
៤.ផលប៉ះពាល់លើមនុស្ស សត្វ រុក្ខជាតិ
៥.បច្ចេកទេសបន្សាំ និងភាពធន់ក្នុងវិស័យកសិកម្ម
៦.ផ្តល់ឯកសារបច្ចេកទេសកសិកម្មចំនួន​ ៣៥ក្បាល និង២០សន្លឹក 

ចំនួនអ្នកចូលទស្សនា
Flag Counter