មាតិកា
ពិធីអបអរសាទរទិវានារីអន្តរជាតិ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ
ចេញ​ផ្សាយ ០៥ មីនា ២០២៦
17

ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។

សមាសភាពអញ្ជើញចូលរួមមាន:

- លោក លោកស្រី អនុប្រធានមន្ទីរ

- លោកនាយខណ្ឌ នាយរងខណ្ឌ រដ្ឋបាលព្រៃឈើពោធិ៍សាត់

- លោកនាយ នាយរងខណ្ឌ រដ្ឋបាលជលផលពោធិ៍សាត់

- លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញទាំង១០ ចំណុះមន្ទីរ

- លោកស្រីក្រុមប្រឹក្សាសង្កាត់រលាបទាំង ២រូប

- មន្រី្តរាជការ និងមន្រ្តីកិច្ចសន្យាជាស្រ្តីទាំងអស់

អ្នកចូលរួមសរុបចំនួន ៥០នាក់ ស្រី ៣១នាក់។

លោកប្រធានមន្ទីរ បានផ្តល់ឣនុសាសន៍ដល់មន្រ្តីរាជការទាំងអស់ ក្នុងឪកាសនេះរួមមាន:

- ត្រូវពង្រឹងសមត្ថភាពតាមរយ:វគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីចូលរួមអភិវឌ្ឍន៍គ្រប់វិស័យ

- ត្រូវមានសមភាពយេនឌ័រក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម

- ត្រូវមានការលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីចូលរួមសកម្មភាពការងារអភិវឌ្ឍន៍សង្គម។

ចំនួនអ្នកចូលទស្សនា
Flag Counter