ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ សង្កាត់រដ្ឋបាលព្រៃឈេីបឹងកន្ទួត បានសម្របសម្រួលរៀបចំកិច្ចប្រជុំស្តីពីការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើក្នុងសហគមន៍ភូមិថ្មីបារមីព្រះអង្គភ្នូក ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ប្រជាការពារ គណៈកម្មាការនិងសមាជិកសហគមន៍ អ្នកចូលរួមសរុប១៣នាក់។
លទ្ធផល
១ បានរៀបចំក្រុមល្បាតចំនួនពីក្រុម
២ ១ក្រុម៥នាក់+ប្រជាការពារ២
៣ ១សប្តាហ៏ល្បាត២ដង
បញ្ហា
-មានបទល្មើសចូលលួចកាប់ឈើ
ក្នុងសហគមន៍
-ជនល្មើលួចដុតព្រៃដើម្បីចាប់សត្វព្រៃ
-គ្មានការផ្សព្វផ្សាយអប់រំ
-ខ្វះថវិការ ក្នុងការល្បាត
-បញ្ហាដាក់ គោ ក្របី ក្នុងដីព្រៃសហគមន៍( សូមឲ្យមានការអន្តរាគមន៍ពីឃុំ)
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម