មាតិកា
ប្រជុំពិភាក្សាអំពីការធ្វើនេសាទដោយឧបករណ៍របាំងលប ណរ៉ាវ
ចេញ​ផ្សាយ ០៥ មីនា ២០២៦
17

ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ដឹកដោយលោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មាននាយផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក ឡេះ សាហ្វីរីន អភិបាលរងស្រុក មេឃុំកំពង់លួង ក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងបឹងទន្លេសាបខេត្តពោធិ៍សាត់ភូមិភាគ៥ (កងពល ៥៣) កម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ កងរាជអាវុធហត្ថស្រុកក្រគរ បានប្រជុំពិភាក្សាអំពីការធ្វើនេសាទដោយឧបករណ៍របាំងលប ណរ៉ាវ អង្គប្រជុំបានឯកភាពគ្នាដូចខាងក្រោម:
១.របាំងលបណរ៉ាវ ២៥០ ម៉ែត្រ ចម្ងាយពីមួយទៅមួយប្រវែង ២០០ ម៉ែត្រ និងគម្លាតពីកន្លែងអភិរក្សជលផលប្រវែង ៥០០ ម៉ែត្រ។
២.របាំងលបណរ៉ាវ ២៥០ ម៉ែត្រ ចម្ងាយពីមួយទៅមួយប្រវែង ២០០ ម៉ែត្រ និងគម្លាតពីមាត់ព្រៃប្រវែង ៤.០០០ ម៉ែត្រ។
+ប្រជានេសាទបានសំណូមពរដល់ក្រុមការងារដោយខាងក្រោម:
-ស្នើសុំដាក់របាំងជាជួរប្រវែង ២៥០ម៉ែត្រ រួចចន្លោះ ១០០ ម៉ែត្រ ដាក់របាំង ២៥០ ម៉ែត្រទៀត គម្លាតពីមួយទៅមួយប្រវែង ១០០ ម៉ែត្រ និងគម្លាតពីជញ្ជាំងកន្លែងអភិរក្សជលផលប្រវែង ៥០០ ម៉ែត្រ។
ចំពោះសំណូមពររបស់ប្រជាជនខាងលើកងកម្លាំងយោធាចាំឆ្លងយោបល់ថ្នាក់ដឹកនាំសិន។

ចំនួនអ្នកចូលទស្សនា
Flag Counter