ថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ពាក្យ មនោ នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់បានសម្របសម្រួលរៀបចំកិច្ចប្រជុំស្តីពី ការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ក្រោមអធិបតីយភាពលោក ព្រីន ទូចស៊ុនលី មេឃុំអន្លង់វិល ។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំចំនួន១៩នាក់ មកពី គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន១៦សហគមន៍ មេភូមិ និងក្រុមប្រឹក្សាឃុំអន្លង់វិល នៅសាលាឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ អង្គប្រជុំបានឯកភាពធ្វើការផ្លាស់ប្តូរសមាសភាពគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើមួយចំនួន ដោយមូលហេតុគណៈកម្មការមួយចំនួនណាក់ស្រុក និងមានជំងឺប្រចាំកាយមិនអាចបំរើការងារបាន។ ក្នុងការកែសម្រួលសមាសភាពគណៈកម្មការមានដូចតទៅ៖ សហគមន៍ព្រៃឈើចំនួន៣សហគមន៍បានកែសម្រួលនៅសល់គណៈកម្មការចំនួនតែ៥នាក់ប៉ុណ្ណោៈក្នុងមួយសហគមន៍ រីឯសហគមន៍ព្រៃឈើចំនួន១៦ផ្សេងទៀត បានកែសម្រួលសមាសភាពគណៈកម្មការក្នុងមួយសហគមន៍នៅសល់ចំនួន៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម