មាតិកា
កិច្ចប្រជុំក្នុងការចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពតំបន់បឹងព្រះពន្លៃ ស្ថិតក្នុងភូមិសាស្ត្រ ឃុំ ផ្ទះរុង ស្រុក តាកោសែនជ័យ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១១ មីនា ២០២៦
0

ថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធានមន្ទីរកសិកម្ម និងលោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក សេង សុងលី នាយរងខណ្ឌរដ្ឋបាលជលផល បានមកចូលរួមកិច្ចប្រជុំក្នុងការចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពតំបន់បឹងព្រះពន្លៃ ស្ថិតក្នុងភូមិសាស្ត្រ ឃុំ ផ្ទះរុង ស្រុក តាកោសែនជ័យ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្ដម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារខេត្ត។

នៅសាលប្រជុំសាលាស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ដោយមានការចូលរួមរបស់ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងស្រុកតាកោសែនជ័យ រដ្ឋបាលស្រុកតាកោសែនជ័យ ការិយាល័យភូមិបាលស្រុកតាកោសែនជ័យ អាជ្ញាធរឃុំ និងភូមិ អ្នកចូលរួមសរុប ចំនួន ៣២ នាក់ ស្រី ០២ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter