ថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់
លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានដឹកនាំ នាយ-នាយរងផ្នែករដ្ឋបាលជលផលក្រគរ
សហការជាមួយកម្លាំង អន្ដរាគមន៍បង្រ្កាបបទល្មើសជលផលនៅបឹងទន្លេសាប ប្រចាំការនៅកន្លែងជលផលជ្រោយស្ដី តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ កងរាជអាវុធហត្ថស្រុកក្រគរ ប្រើមធ្យោបាយកាណូត ០២គ្រឿង កម្លាំង ១១នាក់ បានចេញល្បាត ត្រួតពិនិត្យការធ្វើនេសាទរបាំងលបណរ៉ាវ ចាប់ពីឃ៉ំកំពង់លួង ស្រុកក្រគរ រហូតដល់ភូមិកោះក្អែក ឃ៉ំរាំងទិល ស្រុកកណ្ដៀង
ខេត្ដពោធិ៍សាត់
និងកន្លែងអភិរក្សជលផលកំពង់ប្រាក់ និងកន្លែងអភិរក្សជលផលលេខ០៦ ក្រុមការងារព៉ំបានប្រទះឃើញឧបករណ៍នេសាទឬការធ្វើនេសាទក្នុងកន្លែងអភិរក្សជលផលនោះទេ ។ក្រុមការងារបានបន្ដចុះ
ទប់ស្កាត់និងបង្ក្រាប បទល្មើសនៃការធ្វើនេសាទដោយប្រើឧបករណ៍នេសាទ កោះរំសេវ ភូមិកោះក្អែក ឃ៉ំ រាំងទិល ស្រុកកណ្ដៀង
របាំងលបណរ៉ាវ ចំនួន ១៧កន្លែង បានគោរពតាមវិធានការណ៍និង ស្របតាមនិតិវិធីច្បាប់ស្ដីពីជលផល ដោយឡែករបាំង លបណរ៉ាវចំនួន ០២កន្លែង លើប្រវែងកំណត់ ក្រុមការងារបានឯកភាពគ្នារុះរើ
ជាលទ្ធផល ០១ករណី នៅចំនុច
- របាំងណររ៉ាវ ចំនួន ០២ ខ្សែ ប្រវែង ៦៥០ម៉ែត្រ
- ក្បាលបរចំនួន ០២ គ្រឿង
- បង្គោលចំនួន ២០ដើម
- ចាក់លែងត្រី ចំនួន ១០គីឡូ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម