មាតិកា
កិច្ចការ​ចុះពិនិត្យស្ថានភាព​ ក្រុមដាំបន្លែសុវត្ថិភាព​ នៅភូមិខ្សាច់ល្អិត និងភូមិក្បាលដំរី
ចេញ​ផ្សាយ ១៤ មីនា ២០២៦
3

ថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារកម្មវិធី ASPIRE-AT រួមជាមួយលោក តុង សុផាណ្ណារិទ្ធ ទីប្រឹក្សា កម្មវិធី ប្រចាំខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពក្រុមដាំបន្លែ សុវត្ថិភាព និងខ្សែច្រវ៉ាក់ទីផ្សារ របស់សមាជិកសហគមន៍កសិកម្មអន្សារចំបក់រីកចំរើន នៅលើ៤ទីតាំង នៅភូមិខ្សាច់ល្អិត និងភូមិក្បាលដំរី សម្រាប់ផ្គត់ផ្គង់សាលារៀន​ លក់ទីផ្សារ និង អ្នកប្រើប្រាស់ក្នុងភូមិ នៅស្រុកក្រគរ ក្រោមការជួយឧបត្ថម្ភពីកម្មវិធី ASPIRE-AT និងសហការផ្តល់បច្ចេកទេសកសិកម្ម និងគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។សហគមន៍កសិកម្ម គ្រោងនឹងពង្រីកការដាំដុះ បន្ថែម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុង ស្រុក ខេត្ត អោយបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ប្រសិនបើមានទុន កំចីពីធនាគារ ARDB ។

ចំនួនអ្នកចូលទស្សនា
Flag Counter