ថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារកម្មវិធី ASPIRE-AT រួមជាមួយលោក តុង សុផាន់ណារិទ្ធ ទីប្រឹក្សា កម្មវិធី ប្រចាំខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពក្រុមផលិតបន្លែ ,ចិញ្ចឹមមាន់យកសាច់ និងខ្សែច្រវ៉ាក់ទីផ្សារ របស់សហគមន៍កសិកម្ម លាចរីកចំរើន និងសំរោងសែនជ័យ លើ៦ទីតាំង លើគោលដៅ របស់កម្មវិធី ក្នុងស្រុកភ្នំក្រវាញ និង ការចិញ្ចឹមមាន់យកសាច់ ១ទីតាំង នៅឃុំកញ្ជរ ស្រុកកណ្តៀង ក្រោមការជួយឧបត្ថម្ភពីកម្មវិធី ASPIRE-AT និងសហការផ្តល់បច្ចេកទេសកសិកម្ម និងគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ។ សហគមន៍កសិកម្ម គ្រោងនឹងពង្រីកមុខរបរ បន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារក្នុង ស្រុក ខេត្ត អោយបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ប្រសិនបើមានទុន កំចីពីធនាគារ ARDB ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម