មាតិកា
សកម្មភាព​ចុះធ្វេីផ្លូវភ្លេីង​កុំឱ្យភ្លេីងឆេះព្រៃនៅ​ សហគមន៍​ក្រាំងធំ
ចេញ​ផ្សាយ ១៦ មីនា ២០២៦
1

ថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ សង្កាត់រដ្ឋបាលព្រៃឈេី​បឹងកន្ទួតបានសម្របសម្រួលចុះធ្វើផ្លូវភ្លើងការពារកុំឱ្យភ្លើងព្រៃឆេះរាលចូលក្នុងព្រៃសហគមន៍ ក្រាំងធំ ស្ថិតក្នុងភូមិក្រាំងធំ ឃុំ អូរសណ្តាន់ដោយមានការចូលរូមពីអាជ្ញាធរមូលដ្ឋាន គណៈកម្មាកានិងសមាជិកសហគមន៍ អ្នកចូលរួមសរុប​ ៤២នាក់ ស្រ្តី២០នាក់​ គាំទ្រដោយអង្គការម្លប់បៃតង
ជាលទ្ធផល
សហគមន៍ធ្វើបាន២ខ្សែ
-​ ខ្សែទី១នៅតំបន់ចង្ក្រានដែក និងតំបន់ខ្សែលួសប្រវែង​ ៤៧៥ម៉ែត្រ​ ទទឹង ៦ម៉ែត្រ
-​ ខ្សែទី២ នៅតំបន់ត្នោតជួរ​ និងតំបន់ខ្សែលួស ប្រវែង​ ៥៦០ម៉ែត្រ​  ទទឹង​ ៦ម៉ែត្រ​
សរុបទាំងពីរខ្សែប្រវែង​ ១០៣៥​ម៉ែត្រ​

ចំនួនអ្នកចូលទស្សនា
Flag Counter