ថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង លោកស្រី សាមិត សោភ័ណ អនុប្រធាន បានសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រែប្រួលអាកាសធាតុនិងការបន្សាំក្នុងវិស័យកសិកម្ម យោងតាមផែនការ និង ការប្រើប្រាស់ថវិកាកម្មវិធី ២០២៦ ដល់គណៈកម្មការសហគមន៍និងសមាជិកសហគមន៍កសិកម្មអន្សារចំបក់រីកចម្រើន ចំនួន២៥នាក់ នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក ស្រុកក្រគរ ដោយមានការចូលរួមពីប្រធានសហគមន៍ និងមន្រ្តីកសិកម្ម ឃុំ ។ខ្លឹមសារសំខាន់មានជារួម៖ ១.និយមន័យនៃពាក្យធាតុអាកាស អាកាសធាតុ និងមូលហេតុចំបងធ្វើអោយមានការប្រែប្រួល ២.ឧស្ម័នផ្ទះកញ្ចក់ ៣.មូលហេតុដែលមានរដូវប្រាំង និងរដូវវស្សា ៤. ផលប៉ះពាល់លើមនុស្ស សត្វ រុក្ខជាតិ ៥.បច្ចេកទេសបន្សាំ និងភាពធន់ក្នុងវិស័យកសិកម្ម ៦. ផ្តល់ឯកសារបច្ចេកទេសកសិកម្ម ចំនួន៣៥ក្បាល និង១៨សន្លឹក
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម