ថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម ។ នៅសណ្ឋាគារខេមរា ខេត្តកំពត។
*សមាសភាពឣញ្ជើញចូលរួម:
-លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួង
-លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការក្រសួង
-លោក មុឹង គឹមស្រូយ អគ្គលេខាធិការរងក្រសួង
-លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
-លោក លោកស្រី ជាថ្នាក់ដឹកនំាអង្គភាពចំណុះនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត
សរុបអ្នកចូលរួមមាន៩៦នាក់, ស្រី២០នាក់។
*ខ្លឹមសារនៃសិក្ខាសាលារួមមាន:
-ធ្វើបទបង្ហាញស្តីពីការពិនិត្យឡើងវិញនិងការវិភាគមុខងារ រចនាសម្ព័ន្ឌ
-ធ្វើបទបង្ហាញស្តីពីការកំណត់មុខងារ ភារកិច្ច និងរចនាសម្ព័ន្ធរបស់មន្ទីរ
-ពិភាក្សាលើសេចក្តីព្រៀងប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះមន្ទីរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម