មាតិកា
សិក្ខាសាលា​ស្ដី​ពី​ ការ​អង្កេត​តាមដាន​ការ​ផ្ទុះ​ជំងឺ​ ក្នុង​គម្រោង​ ពង្រឹង​កម្លាំង​បសុពេទ្យនៅ​អាស៊ី​ប៉ាស៊ីហ្វិក​ សម្រាប់​ការ​រក​ឃេីញ​ និង​ឆ្លើយតប​ជំងឺ​ឆ្លង
ចេញ​ផ្សាយ ១៨ មីនា ២០២៦
2

ថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦
១/លោក​ថា​ វ៉ាន់ថេន​ មន្ត្រី​ការិយាល័យ​ បាន​ចូលរួម​សិក្ខាសាលា​ស្ដី​ពី​ ការ​អង្កេត​តាមដាន​ការ​ផ្ទុះ​ជំងឺ​ ក្នុង​គម្រោង​ ពង្រឹង​កម្លាំង​បសុពេទ្យនៅ​អាស៊ី​ប៉ាស៊ីហ្វិក​ សម្រាប់​ការ​រក​ឃេីញ​ និង​ឆ្លើយតប​ជំងឺ​ឆ្លង​។ 
កម្មវិធី​មាន​រយៈ​ពេល​៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៧-២០​ ខែ​មីនា​ ឆ្នាំ​២០២៦​ នៅ​ខេត្ត​សៀមរាប​ ដែលមាន​អ្នក​ចូលរួម​៣២​នាក់​/ស្រី៥​នាក់​។ 

គោលបំណង​សិក្ខាសាលា​៖
-ពង្រឹង​សមត្ថភាព​មន្ត្រី​បសុព្យាបាល​ក្នុងការ​អង្កេត​ តាមដាន​ ឃ្លាំមើល​ ការ​ឆ្លើយតប​បន្ទាន់​ ករណី​ផ្ទុះ​ជំងឺ​សត្វ​
-ការ​ត្រៀម​លក្ខណៈ​សម្រាប់​ការ​អង្កេត​ការ​ផ្ទុះ​ជំងឺ​
-ការ​អនុវត្ត​ផ្ទាល់​នៅ​ទីវាល​លេី​សត្វ​គោ​ក្របី​ និង​បក្សី​
-ការ​ប្រមូល​ទិន្នន័យ​ការ​ផ្ទុះ​ជំងឺ​។ 

២/លោក​ស្មឿន​ ដារ៉ូ​ និង​លោកស៊ឺន​ យឿ​ម មន្រ្តី​ការិយាល័យ​ បានចូលរួមសហការណ៍ជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលរួមអនុវត្តសកម្មភាពស្រាវជ្រាវ ការវាយតម្លៃហានិភ័យលើការឆ្លងនៅក្នុងសហគមន៍ ក្នុងបរិបទសុខភាពតែមួយ​ រយៈពេល​២ថ្ងៃ​ គឺ​ថ្ងៃ​ទី​១៤-១៥​ ខែ​មីនា​ ឆ្នាំ​២០២៦​ ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​៤ទី​តាំង​ផ្សេង​គ្នា​ដូច​ខាងក្រោម​

-ភូមិឈើទាល ឃុំស្វាយលួង ស្រុកកណ្ដៀង ចំនួន ២០ខ្នងផ្ទះ មាន់ចំនួន ៦៥ក្បាល ទាចំនួន ២១ក្បាល ក្ងានចំនួន ០២ក្បាល ឆ្កែចំនួន ៣៥ក្បាល គោចំនួន ០៥ក្បាល ចំនួនសត្វសរុប ១២៨ក្បាល​

-ភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ចំនួន ២០ខ្នងផ្ទះ មាន់ចំនួន ៨៩ក្បាល ទាចំនួន ៤២ក្បាល ក្ងានចំនួន ១១ក្បាល ឆ្កែចំនួន ៣៣ក្បាល គោចំនួន ០៥ក្បាល ក្របីចំនួន១ក្បាល ជ្រូកចំនួន១៤ ចំនួនសត្វសរុប ១៩៥ក្បាល​

-ភូមិសំរោងព្រៃខៀវ ឃុំមេទឹក ស្រុកបាកាន ចំនួន ២០ខ្នងផ្ទះ មាន់ចំនួន ៤០ក្បាល ទាចំនួន ៥៥ក្បាល ក្ងានចំនួន ០ក្បាល ឆ្កែចំនួន ៩ក្បាល គោចំនួន ០ក្បាល ជ្រូចំនួន ១២ក្បាល ចំនួនសត្វសរុប ១១៦ក្បាល

-ភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ចំនួន ២០ខ្នងផ្ទះ មាន់ចំនួន ៦១ក្បាល ទាចំនួន ១៣ក្បាល ក្ងានចំនួន ១៩ក្បាល ឆ្កែចំនួន ១៨ក្បាល គោចំនួន៧ ក្បាល ក្របីចំនួន​ ០ក្បាល ជ្រូកចំនួន​ ០ក្បាល ចំនួនសត្វសរុប ១១៨ក្បាល​។ 

ចំនួនអ្នកចូលទស្សនា
Flag Counter