មាតិកា
រដ្ឋបាលជលផលកណ្ដៀង​បាន​ តំឡើងអំពូលសូឡា នៅតាមដងគោម កន្លែងអភិរក្សជលផល
ចេញ​ផ្សាយ ១៨ មីនា ២០២៦
2

ថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦​ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការជាមួយគណៈកម្មការសហគមន៍នេសាទស្រីចឹក បានតំឡើងអំពូលសូឡា នៅតាមដងគោម កន្លែងអភិរក្សជលផលលេខ០៦ ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ក្រុមការងារបានតំឡើងចំនួន ០៨ ដងគោម ស្មើនឹង០៨ អំពូល ដែលជាអំណោយដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter