ថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សង្កាត់រដ្ឋបាលព្រៃឈេីបឹងកន្ទួត បានចូលរួម និងសម្របសម្រួលធ្វើផ្លូវភ្លើងព្រៃសហគមន៍ បង្គងឃ្មុំ ស្ថិតក្នុងភូមិបង្គាឃ្មុំ ឃុំត្នោតជុំដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន គណៈកម្មាកា និងសមាជិកសហគមន៍ ការធ្វើផ្លូវភ្លើងក្នុងតំបន់ ទឹកស្មាច់ និងត្រពាំងចំបក់ /តំបន់ទឹកស្មាច់ និងព្រិចជោរ អ្នកចូលរួមសរុបចំនួន៤៤នាក់ ស្ត្រី ៣៦នាក់ ។
គាំទ្រដោយអង្គកា ម្លប់បៃតង ជាលទ្ធផល ធ្វើផ្លូវបាន ១ខ្សែ ទទឹង ៦ x ១ ២៣៥ ម៉ែត្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម