មាតិកា
ក្រុមការងារវាយតម្លៃសមត្ថភាពសហគមន៍ របស់ក្រុមSP2-ASPIRE ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២០ មីនា ២០២៦
0

ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦​ លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយ កសិកម្ម និងជាមន្រ្តីតាមដាន និងវាយតម្លៃ 
រួមជាមួយ លោក តុង សុផាណ្ណារិទ្ធ ទីប្រឹក្សា កម្មវិធីASPIRE-AT បានចូលរួមការវាយតម្លៃសមត្ថភាពសហគមន៍ របស់ក្រុមSP2-ASPIRE ខេត្តពោធិ៍សាត់ លើសហគមន៍ អន្សាចំបក់រីកចំរើន នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួម ១០នាក់/ស្រី ៨នាក់​ ខ្លឹមសារជារួម : ១.ពិភាក្សាលើបញ្ជីសំនួរ ផ្អែកលើសមត្ថភាពសហគមន៍ ២.ការដាក់ពិន្ទុ និងការព្រមព្រៀង ។​ ជារួមការសន្និដ្ឋាន តាមការវាយតម្លៃក្រុម ឃើញថា សហគមន៍មានសមត្ថភាពអាចធ្វើការបាន​ និងតម្រូវការពង្រឹងបន្ថែមមធ្យម។

ចំនួនអ្នកចូលទស្សនា
Flag Counter