មាតិកា
កិច្ចសហការ​ និងការចុះរុះរេីរបាំងលបដែលខុសច្បាប់នៅតំបន់ហាមឃាត់​ ស្រកក្រគរ
ចេញ​ផ្សាយ ២២ មេសា ២០២៦
4

ថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩

ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ន័យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកដោយលោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាននាយផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានចុះត្រួតពិនិត្យរបាំងលបណរ៉ាវរបស់ប្រជានេសាទដែលក្រុមការងារបានប្រជុំឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដែលតម្រូវឲ្យប្រជានេសាទរុះរើរបាំងដែលខុសគោលការណ៍របស់ក្រុមការងារកំណត់ចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៦ មកដល់ថ្ងៃនេះឃើញថាប្រជានេសាទបានរុះរើបានច្រើន ដោយរបាំងដែលនៅសេសសល់ប្រជានេសាទកំពុងបន្តរុះរើ ។ នាឱកាសនោះលោកនាយខណ្ឌបានអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជានេសាទឲ្យចូលរួមគោរពច្បាប់ និងអនុវត្តតាមគោលការណ៍របស់ក្រុមការងារ។ ក្រុមការងារបានបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ បង្ក្រាបបទល្មើសចាប់ពីចំណុចជ្រោយស្ដី នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច រហូតដល់មុខភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ បានចំនួន ០១ ករណី: 

- រុះរើរបាំងស្បៃមុងចំនួន ៦ខ្សែ ប្រវែង ៧៥០ម៉ែត្រ លូកងស្បៃមុងចំនួន ១២មាត់ បង្គោលចំនួន ៧៥ដើម និងចាក់លែងត្រីចម្រុះចំនួន ៧គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter