មាតិកា
កិច្ចសំណេះសំណាល​ និងចែកគ្រាប់ពូជបន្លែ និងគ្រឿងបរិភោកដល់ប្រជាពលរដ្ឋ នៅភូមិ​ អំពួច ជាភូមិឧបសម្ពន័ ជ្រៃក្រឹម​ ឃុំផ្ទះរុង​ ស្រុកតាលោសែនជ័យ
ចេញ​ផ្សាយ ២២ មេសា ២០២៦
8

ថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ខូយ​ រីដា​ អភិបាល​ នៃគណ:អភិបាលខេត្តបានអញ្ជើញ ចូលរួមសំណេះសំណាល​ និងចែកគ្រាប់ពូជបន្លែ និងគ្រឿងបរិភោកដល់ប្រជាពលរដ្ឋ នៅភូមិ​ អំពួច ជាភូមិឧបសម្ពន័ ជ្រៃក្រឹម​ ឃុំផ្ទះរុង​ ស្រុកតាលោសែនជ័យ​ 
  រួមដំណើរជាមួយ​មាន:
ឯកឧត្តម​ លឹម​ សុខតូ អភិបាលរង​ខេត្ត លោកជំទាវ​ ប៉ុក​ ​ម៉ារ៉ាឌី អភិបាលរងខេត្ត  លោកប្រធាន​មន្ទីរកសិកម្ម​ មន្ទីរបរិស្ថាន អភិវឌ្ឍន៍បទ​ ធនធានទឹក​ ដែនដី​ និងអាជ្ញាធម៌ស្រុកតាលោសែនជ័យ កងកំលាំងទាំង២​ ក្រុមយុជន មន្ត្រីកសិកម្មឃុំ​ និងមានការចូលរួមពីប្រជាពលរដ្ឋ​ ៧៥គ្រួសារ។ ក្រោយពីចប់ការសំណេះសំណាល ឯកឧត្តមបានចែកគ្រាប់បន្លែ5មុខដល់ពួកគាត់ និងមានជាអង្ករ មី​  បន្ថែម​ ដើម្បីជួយដោះស្រាយជីវភាពរបស់ពួកគាត់ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter