ថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងលោក ទូច សុជាតិ ទីប្រឹក្សាគម្រោង PCRL បានចុះប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម មាន: សហគមន៍កំពង់ក្តីសិរីមានជ័យ ភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន និងសហគមន៍ចំការខ្លុយ សាមគ្គីភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន។ គោលបំណង ដើម្បីស្រង់ពត៌មានពីតម្រូវការពូជស្រូវ សម្រាប់ផលិតកម្មពូជ ក្នុងគម្រោងPCRL ដែលអនុវត្តដោយមន្ទីរកសិកម្ម នៅក្នុងរដូវស្សាឆ្នាំ២០២៦នេះ អោយបានមុននិងទាន់រដូវកាលដាំដុះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម