ថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជាថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងការិយាល័យជំនាញចំណុះមន្ទីរទាំង១០ ចូលរួមកិច្ចប្រជុំតាម zoom ស្តីពីការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ក្រោមអធិបតីភាព ឯកឧត្តម គឹម ស៊ុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអ្នកចូលរួមសរុប ១៦នាក់ ស្រី ៤នាក់។
បន្ទាប់ពីការបង្ហាញពង្រាងរបាយការណ៍ អង្គប្រជុំទទួលបាននូវការយល់ដឹងពីស្ថានភាពតាមដាន និងវាយតម្លៃការផ្តល់សេវាលើវិស័យកសិកម្មជូនប្រជាពលរដ្ឋ ដោយអង្គភាពអនុវត្តថវិកាកម្មវិធី និងទទួលបាននូវអនុសាសន៍កែលម្អមួយចំនួន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម