ថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ហៃ ធូរ៉ា ប្រធានមន្ទីរនិងជាប្រធានគ្រប់គ្រងកម្មវិធីASPIRE-AT ខេត្តពោធិ៍សាត់ បានរៀបចំវគ្គចែករំលែកចំណេះដឹង ពីកសិករនាំមុខ ទៅកសិករនិងគណៈកម្មាធិការសហគមន៍កសិកម្មអភិវឌ្ឍន៍ក្បាលត្រាច ស្ដីពីការចែករំលែកចំណេះដឹងនិងបទពិសោធន៍ជោគជ័យលើខ្សែច្រវាក់តម្លៃមាន់ស្រែដែលមានសមាជិកចូលរួមសរុបចំនួន២៥នាក់ក្នុងស្រ្តី៥នាក់ស្ថិតនៅ ភូមិត្រពាំងរំដេញ ឃុំ ក្បាលតរាច ស្រុក ក្រគរខេត្តពោធិ៍សាត់មានសកម្មភាពនិងលទ្ធផលដូចខាងក្រោម៖
១. សកម្មភាព៖
– បច្ចេកទេសនៃការចិញ្ចឹមមាន់ក្នុងស្ថានភាពជាក់ស្ដែងនិងដំណេះស្រាយ
– ការរៀបចំទីតាំងចិញ្ចឹមមាន់ ការជ្រើសរើសពូជមាន់ តាមតម្រូវការទីផ្សារ ការធ្វើអនាម័យ និងជីវសុវត្ថិភាព ការថែទាំកូនមាន់ ការធ្វើវ៉ាក់សាំង ការប្រើប្រាស់ប្រភេទវ៉ាក់សាំង ការផលិតចំណី និងការផ្តល់ចំណីមាន់ តាមអាយុរបស់មាន់ ការថែទាំ គ្រប់គ្រងមាន់
២. លទ្ធផល៖
– អ្នកចូលរួមទទួលបានចំណេះដឹងនិងបទពិសោធន៍ជោគជ័យនៃការចិញ្ចឹមមាន់
– អ្នកចូលរួមទទួលបានចំណេះដឹងផ្នែកការរៀបចំទីតាំងចិញ្ចឹមើមាន់ ការជ្រើសរើសពូជមាន់ តាមតម្រូវការទីផ្សារ ការធ្វើអនាម័យ និងជីវសុវត្ថិភាព ការថែទាំកូនមាន់ ការធ្វើវ៉ាក់សាំង ការប្រើប្រាស់ប្រភេទវ៉ាក់សាំង ការផលិតចំណី និងការផ្តល់ចំណីមាន់ តាមអាយុរបស់មាន់ ការថែទាំ គ្រប់គ្រងមាន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម