មាតិកា
កិច្ចប្រជុំបង្ហាញរបាយការណ៍​ស្ដីពីការ​ទន្ទ្រាន​តំបន់៣​ ដែលជាតំបន់ការពារ
ចេញ​ផ្សាយ ២៧ មេសា ២០២៦
358

ថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកប្រធានមន្ទីរ និងអមដោយលោកនាយខណ្ឌជលផលបានចូលរួមកិច្ចប្រជុំពិភាក្សា និងស្តាប់របាយការណ៍ស្រុកក្រគរ​ ស្រុកកណ្តៀង ស្រុកបាកាន និងមន្ទីររៀបចំដែនដី​ នគរូបនីយកម្មសំណង់​ និងសុរិយោដីខេត្តពោធិ៍សាត់​ ឃុំពាក់ពន្ធ័​  អំពីការអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងតំបន់២ ការចូលទន្ទ្រានក្នុងតំបន់៣​ដែលជាតំបន់ត្រូវការពារ ដើម្បីផ្ទៀងផ្ទាត់ជាមួយព័ត៌មាន ទិន្នន័យដែលមានលេីផែនទី​ និងលេីផែនដីជាក់ស្តែង ព្រមទាំងបន្តចុះពិនិត្យ​ សុពលភាព​ បាញ់ថ្នាំ​ និងបង់លេខសម្គាល់បង្គោលកំណត់ព្រំដីតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រឃុំអន្សាចំបក់ ក្បាលត្រាច កំពង់លួង អន្លង់ត្នោត ស្នាអន្សា អូរសណ្តាន់ និងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព
ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប  ដោយមានកិច្ចសហការចូលរួមពីមន្ទីរធនធានទឹក និងឧតុនិយម​ មន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​សំណង់ និងសុរយោដី អភិបាលរងស្រុក​ កងកម្លាំងទទួលបន្ទុក មេឃុំ ជំទប់ឃុំ ស្មៀន ប្រធានកសិកម្មស្រុក ភូមិបាលស្រុក នាយផ្នែក សង្កាត់រដ្ឋបាលជលផល រួមជាមួយមេភូមិ អនុភូមិដែលមានការពាក់ព័ន្ធសរុប ៤០នាក់៕

ចំនួនអ្នកចូលទស្សនា
Flag Counter