ថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងលោក ទូច សុជាតិ ទីប្រឹក្សាគម្រោង PCRL បានចុះប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម ក្នុងនោះមាន សហគមន៍លាចរីកចម្រើនឃុំលាវ ស្រុកភ្នំក្រវាញ និងសហគមន៍ផ្ទះរុងរុងរឿង ឃុំផ្ទះរុងស្រុកតាលោសែនជ័យ ភូមិបំណាក់ ឃុំឈើតុំ សហគមន៍កណ្តាលចម្រើនផល ភូមិកណ្តាល ឃុំត្នោតជុំ ស្រុកក្រគរ។ គោលបំណង ដើម្បីស្រង់ពត៌មានពីតម្រូវការពូជស្រូវ សម្រាប់ផលិតកម្មពូជ ក្នុងគម្រោងPCRL ដែលអនុវត្តដោយមន្ទីរកសិកម្ម នៅក្នុងរដូវស្សាឆ្នាំ២០២៦ អោយបានមុន និងទាន់រដូវកាលដាំដុះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម