ថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមានញ់ និងនេសាទ បានអញ្ជេីញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ( ប័ណ្ណកម្មសិទ្ធិដីធ្លី )ជូនប្រជាពលរដ្ឋ ចំនួន ០៤ ភូមិ ក្នុង ឃុំផ្ទះរុង ស្រុក តាលោសែនជ័យ សរុបចំនួន ៥២៩៦ ប័ណ្ណ នៅបរិវេណវត្ត ឧត្តមប្រិយជា " ហៅវត្តច្រាបប្រជា " ស្ថិតក្នុងភូមិ ក្រញាំ ឃុំ ផ្ទះរុង ស្រុក តាលោសែនជ័យ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម