ថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE-AT សហកាជាមួយ លោក ប៊ិន ស៊ិនណារ៉ា គ្រូបង្គោលបច្ចេកទេសសត្វ បានរៀបចំវគ្គចែករំលែកចំណេះដឹង ពីកសិករនាំមុខ ទៅកសិករនិងគណៈកម្មាធិការសហគមន៍បឹងកន្ទួតរីកចម្រើន ស្ដីពីបទពិសោធន៍ជោគជ័យលើខ្សែច្រវាក់តម្លៃមាន់ស្រែដែលមានសមាជិកចូលរួមសរុបចំនួន៣៥នាក់ក្នុងស្រ្តី២៥នាក់ស្ថិតនៅភូមិ ពោធិ៍អង្ក្រង ឃុំ បឹងកន្ទួត ស្រុក ក្រគរ ខេត្តពោធិ៍សាត់ មានសកម្មភាពនិងលទ្ធផលដូចខាងក្រោម៖
១. សកម្មភាព៖
– បច្ចេកទេសនៃការចិញ្ចឹមមាន់ក្នុងស្ថានភាពជាក់ស្ដែងនិងដំណេះស្រាយ
– ការរៀបចំទីតាំងចិញ្ចឹមមាន់ ការជ្រើសរើសពូជមាន់ តាមតម្រូវការទីផ្សារ ការធ្វើអនាម័យ និងជីវសុវត្ថិភាព ការថែទាំកូនមាន់ ការធ្វើវ៉ាក់សាំង ការប្រើប្រាស់ប្រភេទវ៉ាក់សាំង ការផលិតចំណី និងការផ្តល់ចំណីមាន់ តាមអាយុរបស់មាន់ ការថែទាំ គ្រប់គ្រងមាន់
២. លទ្ធផល៖
– អ្នកចូលរួមទទួលបានចំណេះដឹងនិងបទពិសោធន៍ជោគជ័យនៃការចិញ្ចឹមមាន់
– អ្នកចូលរួមទទួលបានចំណេះដឹងផ្នែកការរៀបចំទីតាំងចិញ្ចឹមមាន់ ការជ្រើសរើសពូជមាន់ តាមតម្រូវការទីផ្សារ ការធ្វើអនាម័យ និងជីវសុវត្ថិភាព ការថែទាំកូនមាន់ ការធ្វើវ៉ាក់សាំង ការប្រើប្រាស់ប្រភេទវ៉ាក់សាំង ការផលិតចំណី និងការផ្តល់ចំណីមាន់ តាមអាយុរបស់មាន់ ការថែទាំ គ្រប់គ្រងមាន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម