ថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាននាយផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានចុះត្រួតពិនិត្យរបាំងលបណរ៉ាវ ចាប់ពីចំណុចកំពង់លួងរហូតដល់ចំណុចជ្រោយវែងព្រំប្រទល់ស្រុកក្រគរ-កណ្ដៀងឃើញថាប្រជានេសាទបានចូលរួមគោរពច្បាប់ និងអនុវត្តតាមគោលការណ៍របស់ក្រុមការងារបានណែនាំ។ ដោយឡែកនៅចំណុចអន្លង់រាំង ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ក្រុមការងារបង្ក្រាបបានចំនួន ០១ ករណី វត្ថុតាងរុះរើបំផ្លាញចោលរួមមាន:
- របាំងសាច់អួនក្រឡាញឹកចំនួន ២ខ្សែ ប្រវែង ៣៥០ម៉ែត្រ លូកងសាច់អួនចំនួន ០២មាត់ បង្គោលចំនួន ៤៥ដើម និងចាក់លែងត្រីចម្រុះចំនួន ៣គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម