ថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាន នាយ-នាយរងផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយកម្លាំងសហគមន៍នេសាទអន្លង់រាំង-អូរតាប្រុក បានធ្វើការបោះបង្គោលជ្រុំ ធ្វើជម្រកត្រី នៅកន្លែងអភិរក្សជលផលកំពង់ប្រាក់ ចំនួន០៨កន្លែង ស្មើ២០០ដើម ទំហំ ២ហិចតា ដែលទទួលបានពី នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម