មាតិកា
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ស្តីអំពី បច្ចេកទេសមុន និងក្រោយពេលប្រមូលផលក្នុងផលិតផលបន្លែសុវត្តិភាព
ចេញ​ផ្សាយ ២៨ មេសា ២០២៦
6

ថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានសហការជាមួយគ្រូបង្គោលជំនាញក្សេត្រសាស្រ្ត រៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ស្តីអំពី បច្ចេកទេសមុន និងក្រោយពេលប្រមូលផលក្នុងផលិតផលបន្លែសុវត្តិភាព ដែលមានសមាជិកចូលរួមសរុបចំនួន៣១នាក់ និងស្រី ១៦នាក់ ស្ថិតនៅភូមិប្រម៉ោយ ឃុំ ប្រម៉ោយ ស្រុកវាលវែង ក្នុងគោលបំណង៖
– ពង្រឹងការងារបច្ចេកទេសដល់សហគមន៍កសិកម្ម ដើម្បីឆ្លើយតបផលិតកម្មតាមកិច្ចសន្យា និងតម្រូវការទីផ្សារ 
– ផ្ដល់ចំណេះដឹងបន្ថែមលើការអនុវត្តបច្ចេកទេសគ្រប់គ្រងក្រោយប្រមូលផល ការទុកដាក់កសិផលឱ្យមានគុណភាព ។

ចំនួនអ្នកចូលទស្សនា
Flag Counter