ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និង ជំនាញក្សេត្រសាស្រ្ត សហការជាមួយគ្រូបង្គោលដាំបន្លែ បានចែករំលែកបទពិសោធន៍ របស់កសិកម្មឆ្នើមស្តីអំពី ផលិតកម្មដំណាំបន្លែ តាមបច្ចេកទេស មានសមាជិកចូលរួមសរុបចំនួន២២ នាក់ និងស្រី ១៣នាក់ ស្ថិតនៅភូមិក្រពើរពីក្រោម ឃុំក្រពើរពីរ ស្រុកវាលវែង ។ ខ្លឹមសារសំខាន់
១.បង្ហាញពីបទពិសោធន៍ជាក់ស្តែងដែលបានដាំដោយកសិករ
២.ប្រៀបធៀបចំណុចខ្លាំង និងខ្សោយ មេរៀនជាបទពិសោធន៍ ជាមួយការអនុវត្តតាមបច្ចេកទេសកសិកម្ម
៣.រៀបចំផែនការអនុវត្ត និងការចងក្រុមដាំបន្លែ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម