ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរ រួមជាមួយ លោក តុង សុផាណ្ណារិទ្ធ ទីប្រឹក្សាកម្មវិធី និង មន្រ្តី ត្រួតពិនិត្យ និងវាយតម្លៃ កម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បាន ចូលរួម សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ព័ត៍មាន និងទិន្នន័យសម្រាប់ការគ្រប់គ្រងកម្មវិធី ព្រមទាំងបញ្រ្ជាបការគ្រប់គ្រង បរិស្ថាន សង្គម និងអាកាសធាតុ នៅ សណ្ឋាគារ ភាព សុខុម ខេត្តកំពត ។កម្មវិធីនេះ អញ្ជើញជាអធិបតី អង្គសិក្ខាសាលា ដោយ ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT ដោយមានការចូលរួមពីទីប្រឹក្សាកម្មវិធីថ្នាក់ជាតិ តំណាងក្រុមហ៊ុនវាយតំលៃ ទីប្រឹក្សាកម្មវិធី មន្រ្តីM&E មន្រ្តីបង្គោល សុវត្ថិភាពបរិស្ថាន ២១ខេត្ត សរុប ៨៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម