មាតិកា
កិច្ចការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្រ្តស្រុកក្រគរ
ចេញ​ផ្សាយ ១៣ ឧសភា ២០២៦
354

ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក​ យូ​ សុវិចិត្រ​ នាយផ្នែករដ្ឋបាលជលផលក្រគរ សហការជាមួយកងរាជអាវុធហត្ថស្រុកក្រគរ។កម្លាំងសរុប០៤នាក់មធ្យោបាយកាណូត០១គ្រឿងបានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្រ្តស្រុកក្រគរ។ ដោយបានលឺសំលេងកាណូតបើកនៅក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់ ភ្លាមៗនោះក្រុមការងារក៏បើកកាណូតសំដៅទៅ 
ស្រាប់តែជនសង្ស័យដឹកខ្លួនមុនក៏ បានបើកកាណូតរត់គេចខ្លួនពីសមត្ថកិច្ចបាត់ដោយបន្សល់ទុកនៅវត្ថុតាងរួមមាន៖
- មងអូសដៃ ប្រវែង ១២០ ម៉ែត្រ x  ១,៥ម៉ែត្រ x (០,១០-០,១៥) ម៉ែត្រ ចំនួន ០២ខ្សែ 
- ត្រីទម្ងន់ ១១គីឡូក្រាម(ខូចគុណភាព)។
ជាចុងក្រោយក្រុមការងារបានឯកភាពគ្នា ស្រាវជ្រាវកំណត់រកមុខសញ្ញា ដើម្បីយកមក អនុវត្តតាមនីតិវិធីស្ដីពីច្បាប់ជលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter