មាតិកា
កិច្ចប្រជុំស្ដីពីការរួមគ្នាបង្កេីនលទ្ធភាពទទួលបានសេវាទឹកស្អាត
ចេញ​ផ្សាយ ២៥ ឧសភា ២០២៦
17

ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០

ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦​ លោក​ ហ៊ៅ​ ចាន់ដារ៉ា​ ប្រធាន​ការិយាល័យ​កសិឧស្សាហកម្ម​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានចូលរួមប្រជុំ​ ពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ​ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន​ អង្គការ និងដៃគូរពាក់ព័ន្ធនានា​ ក្នុងខេត្តពោធិ៍សាត់​​ ស្តី​ពី​ រួមគ្នាបង្កេីនលទ្ធភាពទទួលបានសេវាទឹកស្អាត​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ងួន​ ប៉ោសេង អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត​  ឯកឧត្តម​ សួន​ តារា​ អគ្គនាយករងអគ្គយកដ្ឋានរដ្ឋបាល​ ក្រសួងមហាផ្ទៃ​ ឯកឧត្តម​  អ៊ុំ​ សុថា​ រដ្ឋលេខាធិការក្រសួង​ឧស្សហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍ (ឧ​.វ​.ប​ន​)​ និងលោក​ លោកស្រី​ ប្រធាន​មន្ទីរ​  អនុប្រធានមន្ទីរ​ និងរដ្ឋបាលស្រុកពាក់ព័ន្ធ​ សរុបចំនួន​ ៤២​ នាក់​ ស្រី​ ៤នាក់​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter