មាតិកា
កិច្ចប្រជុំប្រចាំត្រីមាសទី២ ស្តីពីការងារអនុវត្តកម្មវិធីស្បៀងអាហារតាមសាលារៀន
ចេញ​ផ្សាយ ២៥ ឧសភា ២០២៦
15

ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០

ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦

 លោកស្រី ហ៊ោន គន្ធី និងលោកស្រី ឡាវ សុភ:នាថ ដែលជាមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមកិច្ចប្រជុំប្រចាំត្រីមាសទី២ ស្តីពីការងារអនុវត្តកម្មវិធីស្បៀងអាហារតាមសាលារៀន ដោយប្រើកសិផលសហគមន៍សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលប្រជុំសាលាស្រុកតាលោសែនជ័យ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីជម្រុញការងារអនុវត្តកម្មវិធីស្បៀងអាហារតាមសាលារៀន ពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយ។

+សមាសភាពចូលរួមមាន មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាស្រុកតាលោសែនជ័យ ក្រុមប្រឹក្សាឃុំ មន្ត្រីកសិកម្មឃុំ នាយកកម្រង និងនាយកសាលាគោលដៅក្នុងស្រុកតាលោសែនជ័យ ដែលមានអ្នកចូលរួមសរុប ៣៨នាក់ ស្រី ៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter