ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក សៅ វណ្ណៈប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ទទួលបន្ទុកកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចូលរួមវគ្គបណ្តុះបណ្តាល
គ្រូបង្គោលស្តីពី ជំនាញអភិវឌ្ឍសមត្ថភាព និងការគាំទ្រសហគមន៍កសិកម្ម សម្រាប់
មន្រ្តីសម្របសម្រួលខ្សែច្រវាក់តម្លៃសហគមន៍កសិកម្ម របស់សេវាករទី១តំបន់២(SP1-2 )នៅភោជនី យដ្ឋានទន្លេបាសាក់២ ក្រុងភ្នំពេញ។កម្មវិធីនេះ អញ្ជើញជាអធិបតី ៖
១-លោក វង្យ ទ្រី ជាអនុប្រធានទីប្រឹក្សាកម្មវិធី ASPIRE-ATថ្នាក់ជាតិ។
២-លោក ខ្ញិល បូរ៉ា នាយកក្រុមហ៊ុន អេស ប៊ី ខេ រីស៊ើច អេន ឌីវេឡុបមេន។
៣-លោក សិក សុភាព ប្រធានក្រុមការងារសេវាករទី១ តំបន់២។
សមាសភាពចូលរួម៖
ទីប្រឹក្សា(ASPIRE-AT),មន្ត្រីទទួលបន្ទុកផ្នែកអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្មខេត្ត(កំពង់ឆ្នាំង,
ពោធិ៍សាត់,បាត់ដំបង,ប៉ៃលិន
,បន្ទាយមានជ័យ,ឧត្តមានជ័យ
,សៀមរាប) មន្រ្តីក្រុមការងារ
SP1-2 ៧ខេត្ត គោលដៅអ្នកចូលរួមសរុប ៣៦នាក់ស្រី១៥ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម