ថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE-AT បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី(១)ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ជោគជ័យ និង(២)ការអនុវត្តន៍កសិកម្មល្អរបស់កសិករឆ្នើម ដល់សហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍មានអ្នកចូលរួមសរុបចំនួន ៣៣នាក់ក្នុងស្រី ២៧ស្ថិតនៅភូមិ ដប់បាត សង្កាត់ លលកស ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់មានសកម្មភាពនិងលទ្ធផលដូចខាងក្រោម៖
១. សកម្មភាព៖
– ការប្រើប្រាស់ជី និងប្រើថ្នាំពុលធម្មជាតិ លើដំណាំបន្លែ ក្នុងផ្ទះសំណាញ់ របស់កសិករ
– ផ្ដល់ចំណេះដឹងនិងបទពិសោធន៍ជោគជ័យ
– បច្ចេកទេសរៀបចំដី និងការបណ្តុះកូន
– បច្ចេកទេសធ្វើជីធម្មជាតិ(កំប៉ុស្តិ៍)និងការប្រើប្រាស់
២. លទ្ធផល៖
– កសិករយល់ដឹងអំពីការប្រើប្រាស់ជី និងប្រើថ្នាំពុលធម្មជាតិ
– បានចែករំលែកចំណេះដឹងនិងបទពិសោធន៍ជោគជ័យ
– កសិករបានយល់ដឹងពីបច្ចេកទេសរៀបចំដី និងការបណ្តុះកូន
– កសិករបានយល់ដឹងបច្ចេកទេសធ្វើជីធម្មជាតិ(កំប៉ុស្តិ៍)និងការប្រើប្រាស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម