មាតិកា
កិច្ចអបដំណេីរ​ ឯកឧត្តម ឃី វិបុលបុត្រា ចុះ​ពិនិត្យ​ទីតាំង​ គ្រោង​នឹង​រៀបចំ​បង្កើត​កសិដ្ឋាន​បង្កាត់​ និង​សន្សុទ្ធ​ពូជ​គោ
ចេញ​ផ្សាយ ២៦ ឧសភា ២០២៦
18

ថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦​ លោក ប៊ិន ស៊ិនណារ៉ា អនុប្រធាការិយាល័យ​  និង​លោក​ ​ផន សុភា មន្រ្តីការិយាល័យផលិត​កម្ម​ និង​បសុព្យាបាល​ បានចូលរួមអមដំណើរឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម ចុះ​ពិនិត្យ​ទីតាំង​ដី​មួយកន្លែង​ដែលគ្រោង​នឹង​រៀបចំ​បង្កើត​កសិដ្ឋាន​បង្កាត់​ និង​សន្សុទ្ធ​ពូជ​គោ​។ 

អ្នកចូលរួមមាន
-​ក្រុមការងារ​មក​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​
-លោក វ៉ាន់ ប៊ុនធឿន នាយករងរដ្ឋបាលស្រុក​វាលវែង​
-លោក អេង សៅណាត មន្រ្តីការិយាល័យកសិកម្ម ធន់ធានធម្មជាតិ និងបរិស្ថាន
-លោកមេភូមិ អនុភូមិ និងប្រជាការពារភូមិ

ទីតាំងដី​ស្ថិតនៅ​ភូមិ​សំឡាញ​ ឃុំ​ក្រពើ​ពីរ​ស្រុក​វាលវែង​ ទំហំ​៥០​ហិកតា​ មាន​ចំងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ ពី​ឃុំ​ប្រម៉ោយ​ មាន​ប្រភពទឹក​ មាន​ផ្លូវចេញចូល​ បរិស្ថានសមស្របក្នុងការចិញ្ចឹមសត្វ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter