ថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក ពាក្យ មនោ នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ លោក ពិន សង្គមឧត្តម និងលោក ស៊ុំ ពក នាយសង្កាត់រដ្ឋបាលព្រៃឈេីបឹងកន្ទួត បានចូលរួមសម្របសម្រួលបង្ហាញលទ្ធផលចុះផ្ទៀងផ្ទាត់ព្រំប្រទល់ព្រៃសហគមន៍ចំនួន ៥សហគមន៍ ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ និងរៀបចំផែនការរៀបចំថ្នាលបណ្តុះកូនឈើ និងបណ្តុះកូនឈើ ។ សមាជិកចូលរួមក្នុងកិច្ចប្រជុំចំនួន ៣៣នាក់ ស្រ្តី ១៣នាក់ គាំទ្រដោយអង្គការ BCV ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម