ថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក សៅ វណ្ណះ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី បានចូលរួមកិច្ចប្រជុំប្រចាំត្រីមាសទី២ ស្តីពីការងារអនុវត្តកម្មវិធីស្បៀងអាហារតាមសាលារៀន ដោយប្រើកសិផលសហគមន៍សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាព ១.លោកស្រី មិត្ត សុភាព អភិបាលរងនៃគណ:អភិបាលស្រុកក្រគរ ២. លោក សៅ វណ្ណះ តំណាងមន្ទីរកសិកម្ម ៣.លោក ផាង សុភ័ណ្ឌធា តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ៤.លោក សាយ សំផុន តំណាងអង្គការWFP ៥.លោក សំ សុគន់ ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីជម្រុញការងារអនុវត្តកម្មវិធីស្បៀងអាហារតាមសាលារៀន ពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយ។
+សមាសភាពចូលរួមមាន មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីកម្មវិធីស្បៀងអាហារតាមសាលារៀន ការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ ក្រុមប្រឹក្សាឃុំ មន្ត្រីកសិកម្មឃុំ នាយកកម្រង និងនាយកសាលាគោលដៅក្នុងស្រុកក្រគរ ដែលមានអ្នកចូលរួមសរុប ៨០នាក់ ស្រី ១៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម