មាតិកា
កិច្ចសហការចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងអំពីរដូវបិទនេសាទ​ និងឧបករណ៍នេសាទខ្នាតតូចដែលច្បាប់អនុញ្ញាត
ចេញ​ផ្សាយ ០៣ មិថុនា ២០២៦
6

ថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ ដឹកនាំក្រុមការងារមាននាយផ្នែក នាយសង្កាត់ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក គឺ គឹមណូ អភិបាលស្រុកក្រគរស្ដីទី  ដោយមានការចូលរួមពី នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ កម្លាំងរាជអាវុធហត្ថស្រុកក្រគរ អធិការដ្ឋាននគរបាលស្រុកក្រគរ នគរបាលចរាចរណ៍ផ្លូវទឹក ប្រធានស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបស្រុកក្រគរ។
និងប្រជាពលរដ្ឋមកពីឃុំកំពង់លួង ឃុំក្បាលត្រាច ឃុំអន្សារចំបក់ ឃុំស្នាអន្សា ឃុំអូរសណ្តាន់ ឃុំកំពង់ពោធិ៣៣៥នាក់ ស្រី ៩៥នាក់ បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងអំពីរដូវបិទនេសាទ​ និងឧបករណ៍នេសាទខ្នាតតូចដែលច្បាប់អនុញ្ញាតអោយធ្វើនេសាទនៅរដូវបិទនេសាទ។ក្នុងឱកាសនោះលោកនាយខណ្ឌមានប្រសាសន៍ថា ក្នុងរដូវបិទនេសាទនេះអ្នកនេសាទទាំងអស់ត្រូវប្រើប្រាស់ឧបករណ៍នេសាទខ្នាតតូចស្របតាមបទបញ្ញត្តិច្បាប់ស្ដីពីជលផល  និងបានណែនាំពីប្រភេទឧបករណ៍នេសាទទឹកសាបខ្នាតតូច។
ឆ្លៀតក្នុងឱកាសនោះ វរៈសេនីយ៍ត្រី ជឹម សុខា មេបញ្ជាការរងកងអនុសេនាធំលេខ ៥៣៤ បានផ្សព្វផ្សាយពីបទបញ្ជាស្របនឹងច្បាប់ស្ដីពីជលផល លើកលែងឧបករណ៍របាំងលបណរ៉ាវដែលដាក់ក្នុងព្រៃប្រវែង ១០០ម៉ែត្រ ត្រូវលើកយកទៅពិភាក្សានៅពេលទឹកឡើង។
ជាចុងក្រោយលោក គឺ គឹមណូ អភិបាលស្តីទីនៃគណៈអភិបាលស្រុកក្រគរ មានមតិសំណេះសំណាលផ្ដាំផ្ញើដល់ប្រជានេសាទ និងផ្សព្វផ្សាយឲ្យគោរពច្បាប់ស្តីពីជលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter